ស្នេហាសុភាពបុរស (II)

•ខែធ្នូ 16, 2015 • បញ្ចេញមតិ

អ្នកអានទាំងអស់គ្នាជាទីស្រលាញ់!

 

ជិត​ផុត​ឆ្នាំ ២០១២ ទៅ​ហើយ ពិភព​លោក​មិន​ទាន់​រលាយ​ឯណា! ជួនកាល​ពេល​ពិបាក​ចិត្ត​ខ្លាំង ក៏​ធ្លាប់​គិត​ថា កាល​ណា​បាន​ផែន​ដី​រលាយ ឱ្យ​ស្លាប់ទាំង​អស់​គ្នា​ទៅ?​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ស្លាប់​ដោយ​មិន​អស់​ចិត្ត​ទេ បើ​ខ្ញុំ​មិន​ទាន់​បាន​សរសេរ​បញ្ចប់​រឿង​មួយ​នេះ។ អរគុណ​ណាស់​ ដែល​គាំទ្រ ហើយ​ព្រម​រង់​ចាំ​អាន​វគ្គ​បញ្ចប់​ ហើយ​ពិត​ជា​សុំទោស​ដែល​ខ្ញុំ​ទុក​ឱ្យ​អ្នក​រង់​ចាំ​យូរ​យ៉ាងនេះ។

ឆាក​ជីវិត​ពិត​ជា​រវល់​មែន! តាម​ពិត​ទៅ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ប្រលោមលោក​ម្នាក់ អាច​សរសេរ​អ្វី​ដែល​ចង់​សរសេរ ប៉ុន្តែ​បែរ​ជា​ឆ្លៀត​ពេល​ស្ទើរ​មិន​បាន។ បន្ទាប់​ពី​រវល់​សិក្សា ក៏​រវល់​ធ្វើ​ការ ដល់​អ៊ីចឹង​ទៅ ក្ដី​ប្រាថ្នា​ចេះ​តែ​ខុស​ពី​ការ​ពិត។ យ៉ាងណា​ពេល​នេះ​ខ្ញុំ​បាន​បញ្ចប់​សៀវភៅ​ប៉ុន្មាន​ក្បាល​ហើយ ក៏​មាន​អ្នក​​អាន​ចូល​ចិត្ត​សៀវភៅ​ខ្ញុំ​ច្រើន​នាក់​ដែរ។ ស្កប់​ស្កល់​ហើយ គ្រាន់​តែ​បើ​អាច គឺ​ខ្ញុំ​​ចង់​សរសេរ​ឱ្យ​បាន​ច្រើន ហើយ​ឱ្យ​កាន់​តែ​ល្អ​ឡើង។

 

ភ្នំពេញ ០៧ កក្កដា ២០១២

សុខ ចាន់ផល

Gentlemen005 copy

Gentleman's Love.jpg

ស្នេហាសុភាពបុរស (I)

•ខែ​ឧសភា 7, 2010 • មតិ 7

ស្នេហាសុភាពបុរស ជា​ប្រលោមលោក​ដំបូង​របស់​ខ្ញុំ ​ដែល​បាន​ចេញ​ផ្សាយ​ក្នុងខែ ឧសភា ឆ្នាំ ២០០៩។ បទ​និពន្ធ​មួយ​នេះ​​​​មាន​លក្ខណៈ​ខុស​ពី​ប្រលោមលោក​របស់​អ្នក​និពន្ធ​ខ្មែរ​​ផ្សេង​ទៀត ហើយ​នេះ​ក៏​ជា​អារម្មណ៍​​រំភើប​មួយ​ដែល​ខ្ញុំ​ចង់​ជូន​វា​ដល់​អ្នកអាន​សៀភៅ​​​ខ្មែរ។ ខ្ញុំ​ទទួល​ស្គាល់​ថា ការ​ប្រើ​ពាក្យ​ពេចន៍​​​ក្នុង​រឿង​នេះ​​រាង​ឈ្លើយ​បន្តិច តែ​នោះ​​គឺ​ជា​​អារម្មណ៍​នៃ​ការ​ចាប់​ផ្ដើម​​អត្តសញ្ញាណ​ថ្មី​របស់​ខ្ញុំ។ ​ហេតុនេះ​​​ក៏​មាន​អ្នកអាន​ខ្លះ​សរសើរ​ថា​រឿង​នេះ​ល្អ​​ប្លែក​ ដំណាល​គ្នា​នឹង​អ្នក​អាន​ខ្លះ​រិះគន់​ថា សំណេរ​បែប​នេះ​មិន​ហៅ​ថា​ប្រលោមលោក​ឡើយ។ ទោះ​យ៉ាងណា ខ្ញុំ​ពិត​ជា​អរគុណ​ចំពោះ​ការ​លើក​ទឹក​ចិត្ត និង​ការ​រិះគន់​របស់​មិត្ត​អ្នកអាន​ទាំង​អស់​។

ភ្នំពេញ ថ្ងៃទី៨ ឧសភា ២០១០

សុខ ចាន់ផល