ស្នេហាសុភាពបុរស ជាប្រលោមលោកដំបូងរបស់ខ្ញុំ ដែលបានចេញផ្សាយក្នុងខែ ឧសភា ឆ្នាំ ២០០៩។ បទនិពន្ធមួយនេះមានលក្ខណៈខុសពីប្រលោមលោករបស់អ្នកនិពន្ធខ្មែរផ្សេងទៀត ហើយនេះក៏ជាអារម្មណ៍រំភើបមួយដែលខ្ញុំចង់ជូនវាដល់អ្នកអានសៀភៅខ្មែរ។ ខ្ញុំទទួលស្គាល់ថា ការប្រើពាក្យពេចន៍ក្នុងរឿងនេះរាងឈ្លើយបន្តិច តែនោះគឺជាអារម្មណ៍នៃការចាប់ផ្ដើមអត្តសញ្ញាណថ្មីរបស់ខ្ញុំ។ ហេតុនេះក៏មានអ្នកអានខ្លះសរសើរថារឿងនេះល្អប្លែក ដំណាលគ្នានឹងអ្នកអានខ្លះរិះគន់ថា សំណេរបែបនេះមិនហៅថាប្រលោមលោកឡើយ។ ទោះយ៉ាងណា ខ្ញុំពិតជាអរគុណចំពោះការលើកទឹកចិត្ត និងការរិះគន់របស់មិត្តអ្នកអានទាំងអស់។
ភ្នំពេញ ថ្ងៃទី៨ ឧសភា ២០១០
សុខ ចាន់ផល




អ្នកអាន